អាយស៊ីអេហ្វ ខេមភើសថ្មី

ចក្ខុវិស័យសម្រាប់អនាគតរបស់អាយស៊ីអេហ្វ ខេមបូឌា

"អាយស៊ីអេហ្វ ខេមបូឌា បានចាប់ផ្តើមពីក្រុមការងារតូចមួយ ដែលមាននិមិត្តធំ។ ដោយការខិតខំប្រឹងប្រែង និង ពេញដោយភាពឆេះឆួលក្នុងការលើកស្ទួយកម្ពុជា យើងបានរីកចម្រើនខ្លាំងឡើង ហើយឥឡូវនេះយើងកំពុងសាងសង់ខេមភើសផ្ទាល់ខ្លួនរបស់យើងដើម្បីអនាគតកាន់តែប្រសើរឡើងជាមួយគ្នា។"

មូលដ្ឋានរបស់យើង

ការព្រោះដាំគ្រាប់ពូជនៃសេចក្តីជំនឿ

យើងជឿជាក់លើរឿងដ៏អស្ចារ្យជាច្រើនក្នុងជំពូកថ្មីនេះ។ ក្រុមការងាររបស់យើងបាននឹងកំពុងរៀបចំទីតាំងថ្មីដោយការអធិដ្ឋានពោរពេញដោយសេចក្តីសង្ឃឹម និងព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ប្លង់គោលរបស់ខេមភើសថ្មី

Work-in-Progress Version - August 2025
Ground Floor
First Floor

មជ្ឈមណ្ឌលពហុមុខងារ ដែលត្រូវបានរចនាសម្រាប់ការអប់រំ ការថ្វាយបង្គំ និងជះឥទ្ធិពលវិជ្ជមានទៅកាន់សហគមន៍។

លោកអ្នកអាចចូលរួមជាចំណែកមួយដ៏វិសេសវិសាលសម្រាប់កម្ពុជាដែលនឹងបន្តដល់ជំនាន់ថ្មីបន្តបន្ទាប់ទៀត។

ការចូលរួមជាចំណែកនៅថ្ងៃនេះ ដើម្បីសាងសង់អនាគត

របាយការណ៍រៃអង្គាស

ពីមួយជំហានទៅមួយជំហានដើម្បីឆ្ពោះទៅរកគោលដៅ

ការសាងសង់ត្រូវបានបែងចែកជាពីរដំណាក់កាល ដើម្បីធានាបាននូវប្រតិបត្តិការដែលកំពុងដំណើរការស្របពេលដែលការពង្រីកនៅតែបន្ត។

ដុំឥដ្ឋនីមួយៗ គឺលើសពីសម្ភារៈសំណង់ទៅទៀត វាគឺជាសញ្ញានៃការផ្លាស់ប្ដូរជីវិត ការបង្កើតឱកាសថ្មីនិងអនាគតដ៏រឹងមាំសម្រាប់ជំនាន់បន្ទាប់។

តើលោកអ្នកចង់ចូលរួមសាងសង់អនាគតជាមួយយើងក្នុងកម្រិតណាមួយ?

តោះយើង សាងសង់អនាគត!

បច្ចុប្បន្នភាពអំពីគម្រោង

  • ០១ វិច្ឆិកា ២០២៥

    បន្តិចម្តងៗ ចក្ខុវិស័យនឹងក្លាយជាការពិត! Bonnie (ស្ថាបត្យករធំ – Petram) និង Annina (អ្នកគ្រប់គ្រងគម្រោង – ICF Cambodia) កំពុងធ្វើការលើការរចនាគោលសម្រាប់សឺឡឺប្រេហ្ស៊ិន ហល មនុស្សធំនិងយុវជននៅ អាយសុីអេហ្វ ខេមបូឌា។

  • ០៤ តុលា ២០២៥

    យើងជឿជាក់ថាព្រះជាម្ចាស់នឹងធ្វើការអស្ចារ្យ។ នៅលើទឹកដីនេះ ក្តីសង្ឃឹមនឹងត្រូវបានបំពេញ ចក្ខុវិស័យ និងឱកាសថ្មីជាច្រើនទៀតនឹងរីកលូតលាស់ឡើង។ សូមចូលរួមអធិដ្ឋានជាមួយយើងខ្ញុំទាំងអស់គ្នាសម្រាប់ជំពូកបន្ទាប់នេះ។

  • ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥

    ការសិក្សាអំពីខ្យល់ និងអាកាសធាតុ

    តើអគារនិមួយៗត្រូវនៅចំកន្លែងណា? យើងធ្វើការព្យាករណ៍ពីល័ក្ខខ័ណ្ឌនៃការប្រែប្រួលរបស់អាកាសធាតុ ដើម្បីជ្រើសរើសកន្លែងដែលត្រឹមត្រូវសម្រាប់អគារនិមួយៗ។